កីឡា

ស្រ្តីខ្មែរម្នាក់​ ធ្វើការនៅសណ្ឋាគារមួយ ក្នុងប្រទេសបារ៉ែន ឆ្លៀតឱកាសមកជួយ ធ្វើម្ហូបឲ្យក្រុមជម្រើស ជាតិកម្ពុជា

ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងនៅប្រទេសបារ៉ែន ដើម្បីចូលប្រកួត សម្រាប់ពានរង្វាន់វគ្គជម្រុះ FIFA World Cup Qatar 2022 Qualifiers ត្រូវបានស្រ្តីខ្មែររូបស្រស់ម្នាក់ ដែលជាបុគ្គលិក សណ្ឋាគារ នៅប្រទេសបារ៉ែនស្ម័គ្រចិត្ត មកជួយធ្វើម្ហូបឲ្យ។

យោងតាមផេកហ្វេសប៊ុក របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាថ្ងៃទី៩ មិថុនា នេះបានឲ្យដឹងថា ជួបជាមួយអ្នកចំអិនម្ហូប សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលជាជនជាតិខ្មែរ មកធ្វើការនៅប្រទេសបារ៉ែន ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមការងាររបស់ក្រុមជម្រើសជាតិ បានទាក់ទងខាងសណ្ឋាគារ ដើម្បីធ្វើម្ហូបអាហារខ្មែរ ដោយខ្លួនឯង បន្ថែមលើម្ហូបដែលសណ្ឋាគារ មានសម្រាប់កីឡាករ ។ ដោយសារការការពារ ពីការឆ្លង ជំងឺកូវីដ-១៩ ខាងសណ្ឋាគារ មិនអនុញ្ញាតឡើយ ប៉ុន្តែចៃដន្យ មានបុគ្គលិកខ្មែរម្នាក់ ធ្វើការផ្នែកផ្សេង នៅសណ្ឋាគារនេះ បានមកជួយផ្នែកចុងភៅ ធ្វើម្ហូបខ្មែរមួយចំនួន រួមផ្សំជាមួយម្ហូប របស់សណ្ឋាគារ សម្រាប់ក្រុមជម្រើសជាតិ បន្ទាប់មកខាងសណ្ឋាគារអនុញ្ញាត ៕

To Top