ព័ត៌មានជាតិ

ខែឧសភា ក្រុមការងារតាមដាន គេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង ដោះស្រាយ និងឆ្លើយតប ៥៦ករណី

ភ្នំពេញ ៖ កាលពីខែឧសភា ឆ្នាំ២០២១ ក្រុមងការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយបល់ ឬសំណូមពរ របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង បានដោះស្រាយ និងឆ្លើយតប៥៦ករណី ព្រមទាំង កំពុងដោះស្រាយ ៤៣៣ករណីទៀត ។ នេះបើយោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ។

ក្នុងករណីនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៩ មិថុនា នេះថា លទ្ធផលការងារនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នា ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហ ទំព័រហ្វេសប៊ុក របស់សម្ដេច ទោះជាត្រូវជួបការលំបាក ក្នុងអំឡុងពេលនៃការ រីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ។

សម្ដេច បានថ្លែងអំណរគុណ ចំពោះជនរួមជាតិ ដែលបានលើក មតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុក របស់សម្ដេច ដើម្បីរួមគ្នាដោះ ស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គមជាតិ ហើយក៏យល់យោគអធ្យាស្រ័យ ចំពោះករណីមួយចំនួនទៀត ដែលមិនទាន់បានដោះស្រាយ អាស្រ័យលើករណីខ្លះទាម ទារពេលវេលា និងធ្វើទៅតាមនីតិវិធី ៕

To Top