Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី ១៤នាក់ និងជាសះស្បើយ៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន១៤នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍​២០កុម្ភៈ ចំនួន៥នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃ ចំនួន៩នាក់ និងមានករណីជាសះស្បើយចំនួន ៤នាក់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៧៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣០៣នាក់ និងស្លាប់២នាក់៕

To Top