ភ្នំពេញ៖ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌល ចត្តាឡីស័កជាំក្សាន្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានយកសំណាកលើកទី២ ចំនួន៦៤នាក់ ក្នុងមណ្ឌលចត្តាឡីស័ក ជាលទ្ធផលរកឃើញ អ្នកផ្ទុកជំងឺកូវី១៩ ចំនួន០៦នាក់ស្រី០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១/ សេងស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ
២/អៀងសូនីតា ភេទស្រីអាយុ១៣ឆ្នាំ
៣/ជឿនចាន់នី ភេទស្រីអាយុ២៣ឆ្នាំ
៤/សឿន ហេង ភេទប្រុស អាយុ១៨ឆ្នាំ
និង៥/ អៀងកញ្ចនា ភេទស្រីអាយុ៧ខែ អ្នកទាំងអស់គ្នារស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្នបាន បន្តបញ្ជូនមកធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលកំរិតស្រាល សាលាបឋមសិក្សាស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀល នេះ។
សូមបញ្ជាក់ថា អ្នកផ្ទុកចំនួន០៦នាក់ ស្រី០៥នាក់ បានយកសំណាកលើកទី១ អវិជ្ជមាន ហើយលើកទី២ បានរកឃើញវិជ្ជមាន ពោលបានធ្វើចត្តាឡីស័កអស់រយៈពេល១៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១នេះ៕


