ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកកម្ពុជា

ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ជាមួយលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានឱ្យដឹងថា ក្នុងជំនួបនេះដែរ គឺជាឱកាសដែលអនុញ្ញាតឱ្យលោក និងឯកអគ្គរដ្ឋទូតជប៉ុន អាចពិភាក្សា ចែករំលែកបទពិសោធន៍ រវាងគ្នាទៅមក ដោយស្មោះត្រង់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងជប៉ុន ដែលមានតាំងពីយូរមករហូតដល់បច្ចុប្បន្ន ក៏ដូចជាការបន្តរក្សាទំនាក់ទំនង ដ៏ល្អរវាងប្រទេសយើងទាំងពីរ លើគ្រប់វិស័យ ទៅថ្ងៃអនាគត៕

To Top