បរទេស៖យោងតាមការបញ្ជាក់របស់អជ្ញាធរ នៃប្រទេសថៃនៅថ្ងៃចន្ទនេះបានឲ្យដឹងថាមន្ទីរពេទ្យយ៉ាងហោចណាស់២០ កន្លែងនៅក្នុងទីក្រុងបាងកកដែលត្រៀមធ្វើយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងសប្តាហ៍នេះនឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។
ប្រភពដដែលបានឲ្យដឹងទៀតថាបញ្ហានៃការផ្អាកដំណើរការនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែលវ៉ាក់សាំងនៅក្នុងស្តុកត្រូវ បានគេដឹងថាចាប់ផ្តើមមានចំនួនតិចទៅ មិនគ្រប់គ្រាន់ទៅនឹងផែនការរបស់ខ្លួន។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងនៅតាមបណ្តាញសង្គមរបស់មន្ទីររៀង ខ្លួនហើយដោយឡែកសម្រាប់អ្នកប្រើប្រាស់កម្មវិធីកក់ដើម្បីសុំធ្វើការចាក់វ៉ាក់សាំងវិញនោះក៏ត្រូវបានទទួល សារក្នុងការពន្យាពេលផងដែរចាប់ពីថ្ងៃអង្គារតទៅ។
គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសថៃត្រូវបានគេមើលឃើញថា មួយផ្នែកធំគឺបានមកពីការផ្គត់ផ្គង់ដោយវ៉ាក់សាំង AstraZenecaដែលជាផលិតផលផលិត ដោយក្រុមហ៊ុនក្នុងស្រុក Sima Bioscience៕
ប្រែសម្រួល៖ស៊ុនលី