Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី ៧នាក់ ជាសះស្បើយ២០នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៥នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយចំនួន ២០នាក់ និងស្លាប់ម្នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន ២៥៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៩៤នាក់ ស្លាប់៣នាក់។

To Top