ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលបានរៀបចំឡើងនៅនាយកដ្ឋានទស្សនីយភាព នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា មរណភាពរបស់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ គឺជាការបាត់បង់នូវមរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ ។

សូមរំលឹកថា ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ វេលាម៉ោង១២និង២០ នាទីរំលងអធ្រាត ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាព៌ាធ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
