ព័ត៌មានជាតិ

ស្ត្រីវិជ្ជមាន កូវីត19 សម្រាលកូន បានដោយជោគជ័យ

កោះកុង ៖ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកោះកុង​ បានឲ្យដឹងថា ស្រ្តីមានវិជ្ជមានកូវិដ១៩ ម្នាក់ ដែលបម្រើការងានៅក្រុមហ៊ុនយាស្សាគី មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រាលកូន ដោយជោគជ័យ ។

លោកបានបន្តថា ដោយមានការសហការគ្នា បានល្អ របស់ក្រុមលោកពេទ្យសម្ភព និងដោយមានការយកចិត្តទុក្ខដាក់ យ៉ាងប្រុងប្រយ័ត្នខ្ពស់ ការសម្រាលកូន ដើម្បីបញ្ចៀសការចម្លង មេរោគកូវីត19 ពីម្ដាយទៅកូន ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ ទោះជាការសម្រាលមានការ ប្រឈមខ្លាំងណា ក្រុមលោកគ្រូពេទ្យ បានសហការបានល្អ ហើយជោគជ័យទៀត ផងក្នុងគ្រាដ៍លំបាក១នេះ ៕

To Top