ភ្នំពេញ ៖ ក្រសួងសុខាភិបាល បញ្ជាក់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា កម្ពុជាបានរកឃើញ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មី បន្ថែមចំនួន១២នាក់ និងឆ្លងថ្មីចំនួន៦២៥នាក់ ខណៈព្យាបាលជាសះស្បើយ ចំនួន៧០៥នាក់ ។
ក្រសួងគូសបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានករណីឆ្លងសហគមន៍៥៩១នាក់ និងអ្នកដំណើរពីបរទេស៣៤នាក់។
ក្រសួងបានលើកឡើងថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសសរុប ចំនួន៤០៧៨២នាក់ អ្នកជាសះស្បើយ៣៥០៣០នាក់ និងស្លាប់ចំនួន៣៨០នាក់ ៕