ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ប្រកាសបើកយុទ្ធការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ស្របពេលកំពុងផ្ទុះ ករណីឆ្លងកូវីដ

ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅ ចាប់ពីថ្ងៃទី២០ មិថុនាតទៅ។

យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា យុទ្ធនាការនេះ នឹងចាក់ឱ្យរួចរាល់ នៅក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ។

ការប្រកាសនេះ ស្របពេលដែលខេត្តជាប់មាត់សមុទ្រ មួយនេះកំពុងមានការឆ្លងរីករាលដាល ចូលក្នុងសហគមន៍ យ៉ាងឆាប់រហ័ស នៅមួយរយៈពេលចុងក្រោយនេះ។

សូមរំលឹកផងដែរថា តាមការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត ផ្ការីក ដោយបង្កើនការចាក់វ៉ាក់សាំង ពីតំបន់ប្រឈមហានិភ័យខ្ពស់ តំបន់ទីប្រជុំជននានា និងចាក់ជូនពលរដ្ឋឲ្យបានចំនួន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ នៅត្រឹម ខែឧសភា ឆ្នាំ២០២២៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top