ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន២១នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយចំនួន២១នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦១៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣១៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៩២នាក់ ស្លាប់៣នាក់។



