ព័ត៌មានជាតិ

ក្នុងរយៈពេល ៣ថ្ងៃ ឆាកប្រយុទ្ធគ្នាវាងយោធាអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់ បណ្តាលឲ្យស្លាប់អស់ជាង ១០០នាក់

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រយុទ្ធគ្នាបានកើតឡើង នៅភាគខាងជើងខេត្ត Faryab និងនៅប៉ែកខាងលិច ខេត្ត Herat និងខេត្តជាប់គ្នានេះដែរ គឺខេត្ត Farah ដែលមានក្រុមសកម្មប្រយុទ្ធតាលីបង់ជាង ១០០នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេល០៣ថ្ងៃកន្លងមកនេះ ។

លោក Mohammad Hanif Rezai អ្នកនាំពាក្យយោជាប្រចំាតំបន់ខាងជើង លោក បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ ចាប់តាំងពីមានការដកកងទ័ព ដែលដឹកនាំដោយសហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១ ខែឧសភា បានបង្កើនសកម្មភាព និងដណ្តើមយកច្រើនស្រុក និងប៉ុនប៉ងដណ្តើមយកការគ្រប់គ្រង តំបន់ស្ថិតនៅភាគខាងជើងខេត្ត Faryab ឡើងវិញ ។

យោងតាមការលើកឡើងរបស់លោក Rezai បានឲ្យដឹងថា ក្រុមតាលីបង់ បានប៉ុនប៉ងឡើងវិញ ដែលបានខកខាន នហើយកងកម្លាំងសន្តិសុខ ដែលគាំទ្រពីក្រោយខ្នងដោយ យន្តហោះវាយប្រហារជាច្រើនគ្រឿង បានសម្លាប់ក្រុមសកម្មប្រយុទ្ធអស់ ៤៥នាក់ និងបង្ករបួសជាង ៦០នាក់ នៅក្នុងស្រក Shirin Tagab និង Dawlatabad នៃខេត្ត Faryab ក្នុងរយៈពេល ៣ថ្ងៃមកនេះ ។

បច្ចុប្បន្ននេះ ស្រុក Dawlatabad បានផ្លាស់ប្តូរការគ្រប់គ្រងឲ្យរដ្ឋាភិបាល ។ លោកបានបន្ថែមថា ប្រតិបត្តិការនានា កំពុងបណ្តេញក្រុមសកម្មប្រយុទ្ធ ចេញពីស្រុក Qaisar ។ មន្រ្តីមិនបានធ្វើការអត្ថាធិប្បាយណាមួយ ទៅលើកងទ័ពដែលត្រូវបានសម្លាប់នោះទេ ។

លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានច្រានចោលការអះអាង ដែលបានធ្វើឡើងដោយក្រុមមន្ត្រី ដែលបានប្រកាសថា ក្រុមសកម្មប្រយុទ្ធបានដណ្តើមយកស្រុកចំនួន៤១ ហើយនឹងបន្តការពារទីតំាងរស់ពួកគេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top