ព័ត៌មានជាតិ

រដ្ឋបាល​ ខេត្តស្វាយរៀង អំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលប៉ះពាល់ ជាមួយស្ត្រីគ្រូទាយ ឈ្មោះទេស សារឿន ស្លាប់ដោយកូវីដ សូមប្រញាប់ធ្វើតេស្ត រកមេរោគកូវីដ១៩

ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២១ នេះសូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ អាជីវករ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ទេស សារឿន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរគ្រូទាយ (បានទទួលមរណភាព) រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ។

ទីតាំងដែលប៉ះពាល់ ផ្សារវាលយន្ត គិតចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ សូមបងប្អូន ដែលពាក់ព័ន្ធ ទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័ក តាមដានសុខភាព អនុវត្តតាមវិធានការ ណែនាំរបស់ក្រសួង សុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា ៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្ត រកមេរោគ #កូវីដ១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនង មកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មាន រោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នក បានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

To Top