ព័ត៌មានជាតិ

កម្ពុជា -ស៊ុយអ៊ែត វាយតម្លៃខ្ពស់ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់កម្ពុជា និងប្រទេសស៊ុយអ៊ែតបានវាយតម្លៃខ្ពស់ចំពោះ វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលភាគីទាំងពីរក៏ មានគម្រោង កិច្ចសហប្រតិ បត្តិការជាច្រើនដែលកំពុងបន្ត និងសមិទ្ធផលជាច្រើនដែល ភាគីទាំងពីរខិ តខំសម្រេចបាន។

ការវាយតម្លៃនេះក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រ សួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ ជាមួយលោកBjörn Häggmarkឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងចូលជួបសំដែងការគួរសម និងជំរាបលា នាឱកាសដែល លោក ត្រូវផុតអាណត្តិការទូត និងគ្រោងចាកចេញពីកម្ពុជាក្នុ ងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះនាព្រឹកថ្ងៃទី២២មិថុនានៅទីស្តីការក្រសួង។

នាជំនួបនោះភាគីទាំងពីរបានសំដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលភាគីទាំងពីរក៏មាន គម្រោងកិច្ចសហប្រ តិបត្តិការជាច្រើនដែលកំពុងបន្ត និងសមិទ្ធផលជាច្រើន ដែលភាគីទាំងពីរខិតខំសម្រេចបាន។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗ ដែលកម្ពុជា-ស៊ុយអ៊ែត បាននិងបន្តអនុវត្តសំដៅសម្រេចឱ្យបាននូវគោលដៅរួមទាំងកម្រិតជាតិនិងពិភពលោក។ប្រធានបទសំខាន់មាន៖ គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative)សិទ្ធិការងារ ការអភិវឌ្ឍធនធានមនុស្ស។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) ដែលជួយគ្រាំ ទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡាក្នុងការអ នុវត្តរួមគ្នានូវគម្រោងចំនួន២ គម្រោងទី១ស្តីពី “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា” ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៣ និងបានបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ និងគម្រោងទី២ស្តីពី “មគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សាសម្រាប់មធ្យមសិក្សា-ស្ពានចម្លងឆ្ពោះទៅកាន់ពិភពការងារ” ចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២១។

បន្ថែមពីនេះ ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) សហការជាមួយអង្គការជំនួយព្រះវិហារហ្វាំងឡង់ (Finn Church Aid) កំពុងសិ ក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើសំណើគម្រោងថ្មីៗបន្ថែមទៀតដោយផ្តោតសំខាន់លើការគាំទ្រដល់ជនពិការនៅក្នុងទីផ្សារការងារកម្ពុជាសម្រាប់ឆ្នាំ ២០២១-២០២៤ ផងដែរ។

លោករដ្ឋមន្ត្រី បានស្នើសុំប្រទេសស៊ុយ អ៊ែត ជួយគាំទ្រដល់វិស័យការងារ របស់កម្ពុជាបន្តទៀត ជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឲ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា« ក្រោយពីបានផ្តល់ការគាំទ្រចំពោះគំនិតផ្តួ ចផ្តើមសាកល ជាយន្តការថ្នាក់ជាតិ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរ ក្រសួងសម្រាប់គាំទ្រ គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការជាសមាជិក»។

លោករដ្ឋមន្ត្រីលើកឡើងថា

កម្ពុជាបាននិងកំពុងបន្តអនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនេះ ៖
១. បន្តពង្រឹងការអនុវត្តឱ្យកាន់តែ មានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការ ធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុង ទំនាក់ទំនងវិជ្ជា ជីវៈ។

២.ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណា ងឱ្យសម្លេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និងនិយោជក ក្នុងការការពារ នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាដៃគូសន្ទនាដ៏មាន ប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម។

៣.ពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាក្របខ័ណ្ឌគតិយុត្តិរឹងមាំក្នុងការការពារប្រកបដោយនិរន្តរភាពនូវប្រាក់ឈ្នួលរបស់កម្មករនិយោជិតនិងធានានូវការប្រើប្រាស់យន្តការចរចារត្រីភាគីតាមបែបប្រជាធិបតេយ្យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដោយឈរលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្រ្ត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

៤. ពង្រឹងយន្តការដោះស្រាយវិវាទការងារ ទាំងនៅដំណាក់កា លផ្សះផ្សារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រៅប្រព័ន្ធតុលា ការ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល សំដៅធានាបាននូវយុត្តិធ៌មការងារ កាត់បន្ថយបាននូវបញ្ហាប្រឈមរវាងនិយោជក និងកម្មករនិយោជិត ក៏ដូចជាបង្កើនភាពជឿជាក់ លើប្រព័ន្ធដោះស្រាយវិវាទរវាងភាគីពាក់ព័ន្ធ ដែលកាន់តែធ្វើឱ្យ វប្បធ៌មនៃកិច្ចសន្ទនាសង្គមមានភាពរឹងមាំជាដើម៕

To Top