ភ្នំពេញ ៖ ស្ថានទូតខ្មែរប្រចាំ ប្រទេសជប៉ុន បានឲ្យដឹងថា ទោះបីជប៉ុនបានបញ្ចប់ដាក់ភាព អាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន ៨ក៏ដោយ ក៏ជប៉ុនពុំទាន់ បើកឲ្យដំណើរ ការជើងហោះហើរត្រង់ (Direct Flight) រវាងកម្ពុជា និងជប៉ុននៅឡើយទេ ។
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន ក៏ពុំទាន់អនុញ្ញាតឲ្យចូល សំរាប់អ្នកទេសចរ អ្នកស្នាក់នៅរយៈពេលវែង និងអ្នកមកធ្វើការដែរ ។ ការមិនទាន់ បើកការហោះហើរនេះ ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩។
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានបញ្ចប់ការដាក់ភាព អាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន៨ រួមមាន ៖ ខេត្ត Aichi, Fukuoka, Hiroshima, Hokkaido, Hyogo, Kyoto, Okayama និង Osaka ។
ដោយឡែក នៅសល់តែខេត្ត Okinawa តែមួយគត់ដែលបន្ត ស្ថិតក្រោមការដាក់ភាព អាសន្នរហូតដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១៕