ព័ត៌មានជាតិ

រកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៦៨នាក់ថ្មី នៅខេត្តកំពង់ចាម

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៨នាក់ថ្មី ក្នុងនោះស្រុកកោះសូទិន ២នាក់ ស្រុកស្ទឹងត្រង់១នាក់ ស្រុកចំការលើ១នាក់ ស្រុកកំពង់សៀម ២នាក់ ស្រុកព្រៃឈរ៦នាក់ ស្រុកបាធាយ១០នាក់ ស្រុកស្រីសន្ធរ៣នាក់ ស្រុកជើងព្រៃ២១នាក់ ស្រុកកងមាស១១នាក់ មកពីខេត្តកំពង់ធំ១០នាក់ និងខេត្តតាកែវ១នាក់។

To Top