ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នឹងទទួលជួបពិភាក្សាការងារជាមួយ លោក វិទិត មុនតាបិន អ្នករាយការណ៍ពិសេសថ្មី អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ តាមប្រព័ន្ធវីដេអូ។
តាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២៣ មិថុនា ឱ្យ ដឹង ថា គោលបំណងនៃកិច្ចពិភាក្សា រួមមាន ៖ អំពីវិធីសាស្ត្រ និងអាទិភាពការងារ ក្នុងអាណត្តិជាអ្នករាយការណ៍ពិសេសថ្មី និងការប្រមូលធាតុចូល សម្រាប់របាយការណ៍ ដែលត្រូវដាក់ជូនកិច្ចប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៤៨ ៕
