ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់ ក្នុងនោះ ស្រុកស្ទឹងត្រង់ ០៥នាក់ ស្រុកព្រៃឈរ ០៩នាក់, ស្រុកបាធាយ ២៦នាក់, ស្រុកជើងព្រៃ ១២នាក់, ស្រុកស្រីសន្ធរ ០២នាក់, ស្រុកកងមាស ០២នាក់, ស្រុកចំការលើ ០២នាក់, ស្រុកកោះសូទិន ០២នាក់ ក្រុងកំពង់ចាម ០២នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងខេត្តត្បូងឃ្មុំ ០៤នាក់។




