ភ្នំពេញ៖ ដោយសារស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ មិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាល ជាបន្តបន្ទាប់ទៀតនោះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
