ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនរដ្ឋបាល ក្រុងប៉ោយប៉ែត

ភ្នំពេញ៖ដោយមានការណែនាំពីលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម ១៥៧ ) សាខាខេត្តបន្ទាយមានជ័យ លោក អ៊ុង សុខម៉ៅ អគ្គលេខាធិការសមាគម លោក តឹក សុភក្តិ ប្រធានរដ្ឋបាលសមាគមសាខាខេត្ត និងលោក គង់ រិទ្ធាប្រធានសមាគមចលនាយុវជន(ក្រុម១៥៧) ក្រុងប៉ោយប៉ែត រួមទាំងសមាជិកជាច្រើនរូបទៀត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បាននាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការបែងចែកដល់ក្រុមការងារ និងកងកំលាំងចំរុះដែលកំពុងបំពេញការងារ នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩ ក្រោមអធិបតីភាពលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

សម្ភារនិងគ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនរួមមាន៖ អង្ករ ៥០០គីឡូក្រាម ,មីយាំយាំ ចំនួន១០កេះតូច ,ត្រីខ ចំនួន១០យួរ ,ទឹកត្រី ចំនួន១០យួរ ,ទឹកស៊ីអីវ ១០យួរ ,ទឹកសុទ្ធដបតូចចំនួន២០០យួរ ,សាប៊ូចំនួន២៤០ដុំ ,អាល់កុល ចំនួន២កាន (៦០លីត្រ) ,ម៉ាស (ល្អ) ចំនួន ៣០ប្រអប់ (១៥០០ម៉ាស)៕

To Top