ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី ៨នាក់ ជាសះស្បើយ៥នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖រ ដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមិថុនា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨នាក់ថ្មីបន្ថែមទៀត ក្នុងនោះស្រីចំនួន៦នាក់ ដែលជាកុមារ កម្មកររោងចក្រ និងមន្ត្រីរាជការ ក្នុងនោះស្រុករលាប្អៀរ ០១នាក់, ស្រុកកំពង់ត្រឡាច ០២នាក់, ស្រុកទឹកផុស ០៣នាក់ និងក្រុងកំពង់ឆ្នាំង ០២នាក់។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំងមានឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣៥០នាក់ និងកំពុងសម្រាកព្យាបាល ១៦៣នាក់ ស្លាប់៩នាក់។

To Top