ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អាជីវករធ្វើក្រចកនៅតូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុងផ្សារបឹងកេងកង បានឆ្លងជំងឺកូវីដ១៩ ។
ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌបឹងកេងកង ក៏បានឲ្យអាជីវករ ប្រជាពលរដ្ឋរស់នៅ ជុំវិញផ្សារ និងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ត្រូវមកយកសំណាកតេស្តកូវីដ-១៩ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះឲ្យបានគ្រប់ៗគ្នា ៕
