ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៥០នាក់ ក្នុងនោះក្រុងកំពង់ចាម ២នាក់, ស្រុកព្រៃឈរ ១៧នាក់, ស្រុកចំការលើ ១១នាក់, ស្រុកកងមាស ៦នាក់, ស្រុកជើងព្រៃ ៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកបាធាយ ៥នាក់ មកពីខេត្តត្បូងឃ្មុំ ១នាក់ និងខេត្តកណ្តាល១នាក់ និងមានករណីជាសះស្បើយចំនួន ៣៣នាក់ ផងដែរ។



