ភ្នំពេញ ៖ លោក កឹម សុខា បានថ្លែងអំណរគុណ រដ្ឋាភិបាលជប៉ុន ដែលបន្តជួយអភិវឌ្ឍន៍ និងដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក កឹម សុខា បានឲ្យដឹងថា នាថ្ងៃទី២៨ មិថុនា នេះ លោក បានជួបជាមួយ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ។
លោក កឹម សុខា ក៏បានពិភាក្សាគ្នាយ៉ាងរាក់ទាក់ អស់រយៈពេលយ៉ាងយូរ ជាមួយតំណាង ប្រទេសមហាអំណាច ប្រជាធិបតេយ្យ នៃតំបន់អាស៊ី ដែលជាមិត្តល្អរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស ជប៉ុនគឺជាប្រទេសដែលជួយដល់កម្ពុជាយ៉ាងច្រើន និងយ៉ាងសកម្ម ក្នុងដំណើរការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលឆ្នាំនេះមានរយៈពេល ៣០ឆ្នាំហើយ។
លោក បញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋនិង រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយ និងបន្តជួយដល់ប្រជាពលរដ្ឋខ្មែរ កន្លងមក និងទៅអនាគតទាំងការអភិវឌ្ឍន៍ និងដំណើរការប្រជាធិបតេយ្យជាដើម» ៕