ព័ត៌មានជាតិ

លោក សយ សុភាព៖ ប្រទេស​ស្ថាបនិក ឥណ្ឌូប៉ាសុីហ្វិក គេទុកឥណ្ឌាមួយ សម្រាប់ធ្វេីការជាមួយ រាជរដ្ឋាភិបាល​កម្ពុជា

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាអ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថា ប្រទេស​ស្ថាបនិកឥណ្ឌូ-ប៉ាសុីហ្វិក ដែលមាន៤ប្រទេសជាក្បាលម៉ាស៊ីន (អាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា) គេទុកឥណ្ឌាមួយសម្រាប់ធ្វេីការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិវត្តន៍នៃនយោបាយ នាពេលអតីតកាល បច្ចុប្បន្ន និងទៅអនាគត ។

ការលើកឡើងរបស់​ លោក​ សយ​សុភាព​បែបនេះ ក្រោយពីសង្កេតឃើញថា មន្រ្តីទូតនៃបណ្ដាប្រទេសស្ថាបនិកឥណ្ឌូប៉ាស៊ីហ្វិកតែងតែជួបពិភាក្សាការងារ ជាមួយមេដឹកនាំបក្សប្រឆាំង ក៏ដូចជាអង្គការសង្គមស៊ីវិល មួយចំនួន លើកលែងតែឥណ្ឌាមួយគត់ ដែលមិនធ្លាប់ជួបជាមួយក្រុមទាំងនោះ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូចច្នេះថា «ជាភូមិសាស្ត្រនយោបាយៈ ប្រទេស៤ អ្នកស្ថាបនិកឥណ្ឌូ-ប៉ាសុីហ្វិក(អាមេរិក ឥណ្ឌា ជប៉ុន អូស្រ្តាលី) លើកលែងប្រទេសឥណ្ឌា ក្រុមនេះមិនឱ្យមកជួប កឹម សុខា ទេ ទុកឥណ្ឌាធ្វើការងារជាមួយរាជរដ្ឋាភិបាល។ គត់សំគាល់ចុះ ប៉ុន្តែបើកន្លែងណាតឹង ក្រុមនេះឱ្យ ឥណ្ឌាមកពិភាក្សាជាមួយរារដ្ឋាភិបាល។ ព្រឹត្តិការណ៏២០១៣ សូមងាកថយក្រោយ បន្តិចក្នុងសម័យកាល សង្រ្គាមឥណ្ឌូចិនលើកទី៣ ឥណ្ឌាគាំទ្ររដ្ឋាភិបាលភ្នំពេញ ព្រោះចិនគាំទ្ររដ្ឋាភិបាលត្រីភាគី។ នេះហើយភូមិសាស្ត្រនយោបាយ មហាអំណាចចែកគ្នាលេងអញ្ជឹងក្នុង ផលប្រយោជន៏ របស់ពួកគេ។ ខ្ញុំធ្លាប់បាននិយាយកន្លងមក តែនេះគ្រាន់តែរំលឹក។ សូមស្រាវជ្រាវបន្ថែម»។

សូមរំលឹកថា យុទ្ធសាស្រ្ត ឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានប្រកាសដាក់ចេញ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ នាទីក្រុងដាក់ណាង ប្រទេសវៀតណាម ក្នុងឱកាសអតីតប្រធាធិបតី សហរដ្ឋអាមេរិក លោក ដូ ណាត្រាំ ចូលរួមកិច្ចប្រជុំ APEC ដែលមានប្រទេសចំនួនបួន ជាក្បាលម៉ាស៊ីន រួមមាន អាមេរិក ជប៉ុន ឥណ្ឌា អូស្រ្តាលី និងសម្ព័ន្ធមិត្តជាច្រើនទៀត។ ការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ និងសកលលោក៕

To Top