ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ៣០ មិថុនា ដល់ថ្ងៃ៦ កក្កដា កម្ពុជានឹងអាចមានភ្លៀងពីតិចទៅបង្គួរ ហើយផ្នែកខ្លះក៏ភ្លៀងធ្លាក់ច្រើនដែរ ។
សេចក្តីជូនដំណឹងរបស់ក្រសួងឲ្យដឹងទៀតថា កម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីរ ដំណាក់កាលដូចតទៅ៖ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនីរតីខ្សោយ និងពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនីរតីមធ្យម និង ជ្រលងសម្ពាធទាបពីចិន។
ដូច្នេះក្រសួងបានឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសនៅតំបន់វាលទំនាប ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា៕

