នយោបាយ

លោក សយ សុភាព ៖ អាមេរិក មិនដាក់ខ្មែរ ក្នុងយុទ្ធសាស្ដ្រ ក្រោយមហាអំណាចនេះ ឲ្យនិស្សិតទាហានខ្មែរ៦រូប បញ្ចប់រៀនមុនកំណត់

ភ្នំពេញ ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដាន ភូមិសាស្ដ្រនយោបាយ លើកឡើងថា អាមេរិកមិនដាក់ខ្មែរ ក្នុងយុទ្ធសាស្ដ្រឡើយ ដោយអាមេរិកចាត់ ទុករៀតណាម ជាបងធំរបស់ខ្លួន ។ ការលើកឡើងរបស់ លោក សយ សុភាព ក្រោយពីនិស្សិត ទាហានខ្មែរ ៦រូប ត្រូវអាមេរិកឲ្យបញ្ចប់ការ សិក្សាមុនកំណត់ ។

ជុំវិញបញ្ហាទាំងនេះ លោក សយ សុភាព បានថ្លែងនាថ្ងៃ២ កក្កដាថា «នេះហើយភូមិសាស្ត្រនយោបាយ ។ ខ្ញុំនិយាយដដែលៗ អាមេរិកមិនដាក់ខ្មែរ ក្នុងយុទ្ធសាស្ត្រទេ។ អាមេរិក ដាក់វៀតណាមជាយុទ្ធសាស្ត្រ ហើយនៅតែចាត់ទុកជាបងធំឲ្យដឹកនាំ ក្នុងភូមិភាគមួយនេះ»។

លោកបន្ដថា តើនៅមានខ្មែរណាខ្លះ? នៅសុបិន្តថា អាមេរិកគិតគូរខ្មែរ ស្រលាញា់ខ្មែរ ដូចអ្នកមួយនោះ ឱអ្នកណានោះអើយ ម៉េចនៅល្ងង់នឹងពាក្យប្រជាធិបតេយ្យ សិទ្ធិមនុស្សដល់ណាទៀត? ម្តេចមិនកសាង តាមរបៀបខ្មែរ? គេកំពុងបង្កើតការវាយប្រហារ នៅមិនដឹងខ្លួនទៀត។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ថែមថា ម៉្យាងទៀត កុំភ្លេចមនុស្សចាក់រុក គេមិនឲ្យកម្ពុជាបានសុខ គេមិនសប្បាយចិត្តនឹង ការមានបានរបស់កម្ពុជាឡើយ។ លោកក៏បានអំពាវនាវ ដល់អ្នកនយោបាយ ដែលនឹងមានឱកាសធ្វើនយោបាយ សារជាថ្មីត្រូវមើលអាមេរិកឲ្យច្បាស់។

សម្រាប់ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចោទសួរថា «នេះបានហៅថា បិតាប្រជាធិបតេយ្យមែន ជំនួយមានចំណង នយោបាយការទូតបែបអសីលធម៌ ខឹងឪពុកម្តាយ ធ្វើអីមិនកើត មកវាយកូនគេជាការព្រមាន»៕

To Top