ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៣នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៧នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៦នាក់ ខណៈមានករណីជាសះស្បើយ ចំនួន១៩នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១ ១១៩នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៦០៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥០៣នាក់ ស្លាប់៧នាក់៕





