ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន៥០នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៤នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៦នាក់ និងមានករណីជាសះស្បើយចំនួន១៨នាក់ និងស្លាប់២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុនចំនួន១២២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៣០នាក់ និងកំពុងសម្រាកព្យាបាល៥៨៧នាក់ ស្លាប់៩នាក់។