បរទេស៖ ទីក្រុង ហូជីមិញ កំពុងពិចារណារក្សាអ្នកដែលធ្វើចត្តាឡីស័ក នៅឯមជ្ឈមណ្ឌលមូលដ្ឋានប្រមូលផ្តុំសម្រាប់រយៈពេលពីរសប្តាហ៍ និងនៅផ្ទះសម្រាប់ពីរ សប្តាហ៍ផ្សេងទៀត។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ង្វៀនថាញផុង ប្រធានក្រុមប្រឹក្សា បាននិយាយនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអាទិត្យថា ទីក្រុងនឹងអនុវត្តពិធីសារដាច់ ដោយឡែកពីគ្នាថ្មី នៅលើមូលដ្ឋាន សាកល្បងមួយ ដើម្បីបន្ធូរបន្ថយបន្ទុក លើកន្លែងធ្វើចត្តាឡីស័ក។
ជាមួយនឹងចំនួន នៃការឆ្លងមេរោគវីរុសកូរ៉ូណា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មណ្ឌលចត្តាឡីស័ក នៅកណ្តាលទីក្រុង គឺកំពុងណែនតាន់តាប់ ។
ទីក្រុងហូជីមិញ បានកត់ត្រា ករណីឆ្លងជាង ៦ ៤០០ ករណីមកទល់ពេលនេះ នៅក្នុងរលកទី ៤ ដែលបានវាយប្រហារ ប្រទេសវៀតណាម កាលពីចុងខែមេសា ហើយបានក្លាយជាតំបន់ ដែលមានការឆ្លងរាលដាលបំផុត នៅក្នុងប្រទេសកាលពីថ្ងៃអាទិត្យ ។
បច្ចុប្បន្ន មានផ្ទុកមនុស្សប្រហែល ១៤ ៤០០ នាក់ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ហើយច្រើនជាង ៣៦ ៣០០ នាក់ផ្សេងទៀត បានធ្វើចត្តាឡីស័កនៅផ្ទះ។ មនុស្សដែលត្រូវបានបញ្ជូន ទៅមណ្ឌលចត្តាឡីស័ក គឺជាអ្នកដែលបានទាក់ទង ជាមួយអ្នកជំងឺ Covid-19 ៕
ប្រែសម្រួលៈ ណៃ តុលា