ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺ កូវីដ១៩ ក្នុងខេត្តកំពង់ស្ពឺចំនួន ៣៩នាក់ បានជាសះស្បើយ ( ក្នុងចំណោមអ្នកឈឺ៦៥០នាក់ ) ។ ប៉ុន្តែក៏រកឃើញអ្នកឆ្លងថ្មីចំនួន៥៨នាក់ឯណោះ។ នេះបើយោងតាមការបញ្ជាក់របស់វុី សំណាង នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន ២៨៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២១៤៤នាក់ និងមានករណីស្លាប់ ៥៦នាក់ (ថ្ងៃនេះ១នាក់)។