ភ្នំពេញ៖ ក្រុមគ្រូពេទ្យវះកាត់កុមារ នៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយវះកាត់សង្រ្គោះ កុមារាម្នាក់នេះ ដែលមានជំងឺរលួយខ្នែង ពោះវៀន និងរលាកស្រោមពោះធ្ងន់ធ្ងរបំផុត ហើយបានឆ្លងកូវីដ-១៩ ។ នេះបើយោង តាមមូលនិធិគន្ធបុប្ផាកម្ពុជា។
សូមអរគុណ ក្រុមយុទ្ធជនអាវស ដែលបានបំពេញការងារយ៉ាងលំបាកនឿយហត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ នេះជាលទ្ធផលនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចប្រព្រឹត្តទៅ និងអាចបន្តទៀតបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់។ សូមចូលរួមបរិច្ចាគដល់គន្ធបុប្ផា, ទោះតិចក្តី ច្រើនក្តី៕