ភ្នំពេញ ៖ ក្រោយផ្អាកដំណើរការ មួយរយៈដោយសារការ រីករាលដាលជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ នូវផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រភូមិ សាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១តទៅ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់ ឲ្យចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន តាមរយ:ការផ្សព្វផ្សាយ ការណែនាំដោយអនុវត្ត តាមវិធានការសុខាភិបាល គឺ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕