ភ្នំពេញ៖ លោក សយ សុភា អគ្គលេខាធិការរង សមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច) នៅល្ងាចព្រហស្បតិ៍ទី ០៨ ខែកក្កដា ឆ្នាំ២០២១ បានចូលរួមកិច្ចពិភាក្សាចំណាប់អារម្មណ៍ កិច្ចប្រជុំគណបក្សនយោបាយ ពិភពលោក និងបក្សកុំម្មុយនីស្តចិន ដែលបានប្រារព្វឡើង កាលពីថ្ងៃ ទី៧ ខែកក្កដា។
តាងនាមសសកច លោក សយ សុភា បានសម្តែងការអបអរសាទរ ចំពោះកិច្ចប្រជុំកំពូលគណបក្សនយោបាយពិភពលោក និងបក្សកុំម្មុយនីស្តចិន ដែលមានគណៈប្រតិភូ ជាង ១០.០០០នាក់ តំណាងឱ្យគណបក្សនយោបាយ និងអង្គការ ជាង៥០០ មកពីប្រទេស១៦០ ប្រទេស ប្រព្រឹត្តទៅដោយជោគជ័យនិងលទ្ធផលជាផ្លែផ្កា។
លោក សយ សុភា ក៏ថ្លែងអំណរគុណដល់ បណ្តាញអង្គការក្រៅរដ្ឋាភិបាល សម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (CNIE)ដែលបានសម្របសម្រួលឱ្យតំណាងអ្នកកាសែត និងអង្គការក្រៅរដ្ឋាភិបាល ចូលរួមតាមដាន ព្រឹត្តិការណ៍អន្តរជាតិនេះ ។
កិច្ចពិភាក្សានេះ ក៏មានតំណាងមកពី ប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងម៉ុងហ្គោលី ចូលរួមផងដែរ៕