ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដី សម្រេចបិទជាបណ្ដោះអាសន្នផ្សារឆ្នាំង និងលំនៅឋាន ដែលជាប់ពាក់ព័ន្ធជាមួយ នឹងផ្សារឆ្នាំងតាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់ផ្លូវកែងវត្តទេពធីតារាម (វត្តយាយទេព) ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំង ខាងលើត្រូវតាមដាន ត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងទៅក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្ដជាបន្ទាន់ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។