ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ស្នើឲ្យ អង្គភាព ពាក់ព័ន្ធ ចូលរួមទប់ស្កាត់ការរំលោភបំពាន លើដីព្រៃ សហគមន និងដីព្រៃដែននេសាទ

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី ៣ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមបានស្នើឲ្យអង្គភាពជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ការរំលោភបំពានលើដីព្រៃសហគម និងដីព្រៃដែន
នេសាទ តាម រយៈ ការចុះកំណត់ព្រំប្រទល់ និងរៀបចំផែនទីការពារ ឲ្យបានច្បាស់លាស់ ។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា កន្លងមកធ្លាប់មានជនខិលខូចបាទន្ទ្រានឈូសឆាយយកដីព្រៃសហគម ក៏ដូចជា ព្រៃលិចទឹកដែននេសាទរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជនផងដែរ ដែលជនខិលខូចទាំងនោះ តែងឆ្លៀតឱកាសធ្វើសកម្មភាព នៅពេលយប់ ពោលគឺ ធ្វើសកម្មភាពនេះ នៅពេលមន្ត្រីយើងសម្រាកពីការងារ ។ ទន្ទឹមនឹងនោះ អាជ្ញាធរក៏ធ្លាប់បានធ្វើការដោះស្រាយទប់ស្កាត់ ទៅតាមវិធានការច្បាប់ផងដែរ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បី កុំឲ្យទម្លាប់អាក្រក់នេះកើតមានបន្តទៀត ស្នើឲ្យមន្ទីរដែនដីនិងមន្ទីរធនធានទឹក សហការជាមួយអាជ្ញាធរ ចុះទៅកំណត់ព្រំប្រទល់ ដើម្បីការពារអាងស្តុកទឹកនៅចំណុច ឃុំព្រែកបាក់ នៃស្រុកស្ទឹងត្រង់ ដែលក្រុមប្រឹក្សាខេត្ត ស្នើឡើងនេះ ឲ្យបានច្បាស់លាស់ជាមុន។ ក្រៅពីនោះបន្ទាប់ពីការធ្វើការដោះស្រាយផលប៉ះពាល់ហើយ| សុំឲ្យក្រុមការងាររៀបចំជាផែនទីរួចយកមកតំកល់ទុក នៅគ្រប់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យ ក្រុមប្រឹក្សាឃុំសាម៉ី បង្កើតតំបន់នោះទៅជាសីហគមនគ្រប់គ្រង និងប្រើប្រាស់ទឹក ដែលជាការបញ្ចៀសទៅដល់ការបាត់បង់ដោយប្រការណាមួយ ពីសំណាក់ជនខិលខូច ៕

To Top