ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរបុណ្យ«រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ ប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមស្រឡាញ់ថែរក្សាព្រៃឈើ ដាំកូនឈើ និងការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្ស។
តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បុណ្យ « រុក្ខទិវា » ត្រូវ បាន បង្កើត ឡើង នៅ ក្នុង ឆ្នាំ ១៩៥២ ក្រោម ព្រះរាជកិច្ច ដឹកនាំ របស់ ព្រះ បរម រតន កោ ដ ព្រះ មហា វីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហ នុ ក្នុង គោលបំណង បំផុស ចលនា ដាំ ដើមឈើ ឡើង វិញ។
សម្ដេចតេជោ បន្ដថា ជាពិសេស នោះ បំផុស ប្រជាពលរដ្ឋ ចូលរួម ថែរក្សា សម្បត្ដិ ព្រៃឈើ ដើម្បី បណ្តុះ គំនិត ថែរក្សា ការពារ និង គំនិត ស្រលាញ់ ព្រៃឈើ និង បរិស្ថាន ធម្មជាតិ របស់ ប្រទេស ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះ ថា «សូម បងប្អូន ប្រជាពលរដ្ឋ ខ្មែរ ទូ ទាំង ប្រទេស ចូលរួម ស្រឡាញ់ ថែរក្សា ការពារ ព្រៃឈើ នឹង ចូលរួម ដាំ ដុះ កូន ឈើ ថែរក្សា ការពារ បរិស្ថាន ធម្មជាតិ ឲ្យ បាន គង់វង្ស នៅ គ្រប់ ទីកន្លែង ដើម្បី ជា ប្រយោជន៍ ដល់ ការ រស់នៅ របស់ ខ្លូ ន យើង ផង សហគមន៍ យើង ផង និង ជីវិត សត្វព្រៃ គ្រប់ ប្រភេទ ផង ព្រមទាំង ប្រព័ន្ធ ជីវៈចម្រុះ ជា ច្រើន ផង ដែល ជា សម្បត្តិ របស់ មនុស្សជាតិ នៅ គ្រប់ ជំនាន់ »៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
