ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមាជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦៤នាក់ និងជាសះស្បើយចំនួន ១១៣នាក់ ។
រដ្ឋបាលខេត្តបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគញរូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ។
ចំណែកអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដទាំង ៦៤នាក់ ក៏ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ដោយមិនត្រូពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ។



