ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរគ្រ ប់រូប ត្រូវពន្យារពេលធ្វើដំណើរ វិលត្រឡប់មកប្រទេសកម្ពុជាវិញ ព្រោះថា អាចចម្លងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ថែមទៀត។
តាមសេចក្ដីជូនដំណឹង របស់ ស្ថានអគ្គកុង ស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹង ថា «យោងតាមអនុសាសន៍ ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការីក រាលដាលជំងឺកូវីដ-១៩ ចូលមកប្រទេសកម្ពុជា ស្ថានអគ្គកុងស៊ុលកម្ពុជា សូមស្នើដល់បងប្អូនគ្រប់រូបមេត្តាបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតអំពីហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta និង Delta Plus) ដោយកុំផ្លាស់ទី ពីកន្លែងមួយទៅទីកន្លែងមួយទៀត ប្រសិនបើពុំមានការចាំបាច់ និងពន្យារពេលការធ្វើដំណើរ វិលត្រឡប់មក ប្រទេសកម្ពុជាវិញ ក្នុងអំឡុងពេលនេះ ព្រោះអាចបង្កហានិភ័យ នៃការឆ្លងជំងឺក្នុងពេលធ្វើដំណើរ និងអាចនាំយក់ជំងឺកូវីដ់-១៩ ចូលមកចម្លងក្នុង ប្រទេសថែមទៀត»៕


