ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ចំនួន ២១នាក់ថ្មី និងមានករណីស្លាប់ម្នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៩៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦៣៦នាក់ និងកំពុងសម្រាកព្យាបាល ៥៤៤នាក់ ស្លាប់១៩នាក់៕


