ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជា អោយកងកម្លាំងក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីអនុវត្តវិធានការ សុខាភិបាល អោយមានប្រសិទ្ធភាព ដេីម្បីជៀសផុត ពីការរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងអង្គភាព ។
ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីកន្លងមក មានកងកម្លាំងមួយចំនួនតូច នៅតែមានការធ្វេសប្រហែស ក្នុងការការពាជំងឺកូវីដ១៩ ហើយថ្មីៗនេះក៏មានកងកម្លាំងនគរបាលបានឆ្លងជំងឺកូវីដ១៩ រួចមកហើយដែរ ក្នុងនោះក៏មានអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សង្វាក់ការងារ ប្រចាំថ្ងៃរបស់អង្គភាព។
បទបញ្ជាដែលលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ដាក់ចេញមានដូចក្នុងលិខិតខាងក្រោម៖