ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១០២៥នាក់ហើយ ។ នេះបើសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល។
ក្នុងនោះ ករណីឆ្លងថ្មី ចំនួន៩៩៦នាក់ ជាសះស្បើយ ៨១៣នាក់ និងស្លាប់៣៩នាក់ទៀត។
ក្នុងចំណោមអ្នកឆ្លងទាំង៩៩៦នាក់ នោះ មានករណីឆ្លងសហគមន៍ ចំនួន៨២៩នាក់ និងអ្នកដំណើរពីបរទេសចំនួន១៦៧នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៤៦១១នាក់ អ្នកជាសះស្បើយ ចំនួន៥៦១៧៨នាក់ ៕

