ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យបើកដំណើរការឡើងវិញ ចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មអូឡាំពិក មានទីតាំងក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីម៉ោងសូន្យថ្ងៃទី១៧ ខែកក្កដានេះ បន្ទាប់ពីអាជ្ញាធរ បានសម្រេចបិទផ្សារនេះ១៤ថ្ងៃ ក្រោយរកឃើញមានករណីវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២១។