ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៦នាក់ថ្មី និងមានករណីស្លាប់៣នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៨៨២នាក់ និងកំពុងសម្រាកព្យាបាល៦៦០នាក់ ស្លាប់៣១នាក់៕



