ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមាន កូវីដ-១៩ ចំនួន៧៤នាក់ថ្មី ក្នុងនោះ(១៥ករណី សហគមន៍ និង៥៩ ករណីនាំចូលពីប្រទេសថៃ) និងមានករណី ជាសះស្បើយចំនួន១៣ នាក់ បន្ថែមទៀត នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១នេះ។
សូបបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២.៧៧៦ ករណី ក្នុងនោះករណីនាំចូល ពីក្រៅប្រទេស ចំនួន ២.៥៨៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៩១ ករណី និងបានព្យាបាល ជាសះស្បើយចំនួន ៥២៨ នាក់ កំពុងសម្រាកព្យាបាល ចំនួន ២.២៤២ នាក់ និងស្លាប់ចំនួន ០៦នាក់៕