Covid-19

អាជ្ញាធរ ខេត្តឧត្ដរមានជ័យ សម្រេចបិទខ្ទប់ទីតាំង ៤កន្លែង បន្ទាប់ពីរកឃើញ ពាក់ព័ន្ធ អ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងចំនួន ០៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធ​ នឹងករណីអ្នកជំងឺកូវីដ-១៩ ។

ទីតាំងទាំង៤រួមមាន៖
១.ហាងមីនីម៉ាតឈ្មោះ វន្ដ ធីតា ស្ថិតនៅភូមិឈូក
២.ផ្ទះរបស់ឈ្មោះ ថូ បា ស្ថិតនៅភូមិដូនកែន
៣ ផ្ទះរបស់ឈ្មោះ សែ ឡោះ ស្ថិតនៅភូមិដូនកែន
៤.ផ្ទះរបស់ឈ្មោះ វុត ធី ស្ថិតនៅភូមិបុរីរដ្ឋបាល

ក្នុងអំឡុងពេល នៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖ ហ៊ុមព័ទ្ធទីតាំងចំនួន ០៤កន្លែងខាងលើ -ផ្អាកការចេញ-ចូលទីតាំងទាំងនេះ -ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក -ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្ត ឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាល របស់រាជរដ្ឋាភិបាល និងវិធានការនានា របស់រដ្ឋបាលខេត្ត ដែលមានជាធរមាន។
ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ​ ដោយផ្ទាល់ឬប្រយោល​ក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែក រយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំង ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗ តាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ៕

To Top