ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៤៧នាក់ថ្មី និងមានករណីជាសះស្បើយ ៤១នាក់ និងស្លាប់ម្នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,២០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,២៤៤នាក់ និងកំពុងសម្រាកព្យាបាល៩៣៦នាក់ ស្លាប់២៥នាក់៕