ព័ត៌មានជាតិ

ក្រុមហ៊ុន smart បកស្រាយរឿងភ័ន្តច្រឡំ លក់លេខអតិថិជនកំពុងប្រើប្រាស់ ទៅឲ្យអ្នកថ្មី

ភ្នំពេញ ៖ ក្រុមហ៊ុនទូរស័ព្ទស្មាត (smart) បានធ្វើការបកស្រាយក្រោយ មានការភ័ន្តច្រឡំរឿងលក់លេខទូរស័ព្ទដែលអតិថិជនកំពុងប្រើប្រាស់ ទៅឲ្យអតិថិជនថ្មី។

ការបកស្រាយនេះ ក្រោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យក្រុមហ៊ុនទូរស័ព្ទស្មាត (smart) ធ្វើការសុំទោសជាសាធារណៈបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនកាត់ផ្តាច់លេខទូរស័ព្ទដែល អតិថិជនកំពុងប្រើប្រាស់យកទៅលក់ឲ្យអតិថិជនថ្មី។

ក្នុងនោះ ក្រសួងឲ្យក្រុមហ៊ុនត្រូវទទួលខុសត្រូវផ្តល់សំណងខូចខាតដល់ម្ចាស់ដើម ចំពោះបុគ្គលណាពាក់ព័ន្ធករណីនេះនឹង ទទួលខុសត្រូវមុខច្បាប់ ៕

To Top