ភ្នំពេញ៖ នាចុងសប្តាហ៍នេះ លោក ហួត ហាក់ សមាជិក គណ:កម្មាធិការកណ្ដាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជគណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្ដាល បាននាំយកអំណោយ លោក ZHOU XIAO HUA ប្រធានក្រុមហ៊ុន Yuefeng Group ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA)។

អំណោយ រួមមាន ម៉ាសចំនួន ៥០០.០០០ ម៉ាស់ ម៉ាស់ N95 ចំនួន ៤៥.០០០ ម៉ាស់ អាវ PPE កម្រិត២ ចំនួន២៥.០០០ អាវ ។
ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាល នៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំ និងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ច យ៉ាងសកម្ម ដើម្បីជាតិ និងប្រជាជន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមសកម្មភាព មនុស្សធម៌ជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេតេជោ (TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាព ឱ្យសមាគមបំពេញ បេសកកម្មមនុស្សធម៌ សម្រាប់ជាតិ និងមាតុភូមិ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើត ជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជន ជាច្រើនបានចូលរួម ឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមក៕


